អាជ្ញាបណ្ណ និងវិញ្ញាបនប័ត្រសំខាន់ៗមុនដំណើរការអាជីវកម្ម

ក្រសួងពាណិជ្ជកម្ម

វិញ្ញាបនប័ត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម

អគ្គនាយកដ្ឋានពន្ធដារ

ការចុះបញ្ជីពន្ធដារ អាករបន្ថែម បណ្ណពន្ធប៉ាតង់ និងពន្ធប្រថាប់ត្រា

ក្រសួងឧស្សាហកម្ម និងសិប្បកម្

- ប្រកាសបង្កើតរោងចក្រធុនតូច មធ្យម និងសិប្បកម្ម - វិញ្ញាបនប័ត្រដំណើការរោងចក្រធុនតូច មធ្យម និងសិប្បកម្ម

សាលារាជធានីភ្នំពេញ

លិខិតអនុញ្ញាត​(បើកទីតាំងអាជីវកម្ម)

អាជ្ញាបណ្ណ និងវិញ្ញាបនប័ត្រ ផ្សេងៗពេលដំណើរការអាជីវកម្ម

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ចុះបញ្ជិការប្រកាសបើកសហគ្រាស ចុះបញ្ជិកាសៀវភៅបញ្ជីប្រចាំគ្រឹះស្ថាន ចុះបញ្ជិកាសៀវភៅបើកប្រាក់ ចុះទិដ្ឋាកាបទបញ្ជាផ្ទៃក្នុង (ត្រូវជូនដំណឹងដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈស្តីពីការចាប់ដំណើរការ និងជួលបុគ្គលិក ក្នុងកំឡុងពេល៣០ថ្ងៃ)

វិទ្យាស្ថានស្តង់ដារកម្ពុជា

អាជ្ញាបណ្ណចុះបញ្ជីផលិតផល ប្រើសញ្ញាស្តង់ដារកម្ពុជា (ច ប ផ)

ក្រសួងពាណិជ្ជកម្ម

វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជសញ្ញា (តាមការស្ម័គ្រចិត្ត)

សាលារាជធានីភ្នំពេញ

លិខិតអនុញ្ញាតស្លាកយីហោ

ការត្រួតពិនិត្យពេលដំណើរការ ស្នើសុំ

វិទ្យាស្ថានស្តង់ដារកម្ពុជា

ការត្រួតពិនិត្យគុណភាពផលិតផល

សាលារាជធានីភ្នំពេញ

ការត្រួតពិនិត្យទីតាំង

ក្រសួងសុខាភិបាល

ការត្រួតពិនិត្យ អនាម័យ

ការត្រួតពិនិត្យពេលដំណើរការអាជីវកម្ម

វិទ្យាស្ថានស្តង់ដារកម្ពុជា

ការត្រួតពិនិត្យគុណភាពផលិតផល

ក្រសួងសុខាភិបាល

ការត្រួតពិនិត្យ អនាម័យ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ការត្រួតពិនិត្យតាមច្បាប់ការងារ

សាលារាជធានីភ្នំពេញ

ការត្រួតពិនិត្យទីតាំង

អាជីវកម្ម កិនស្រូវ ម្សៅ ដំឡួង កាហ្វេ តែ និងមី សំណួរ-ចម្លើយ

ការស្នើសុំវិញ្ញាបនប័ត្រសម្រាប់ដំណើការអាជីវកម្ម កិនស្រូវ ម្សៅ ដំឡួង កាហ្វេ តែ និងមី

គ្រប់អាជីវកម្មផលិតកិនស្រូវ ម្សៅ ដំឡួង កាហ្វេ តែ និងមី ដែលដំណើការក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានអាជ្ញាបណ្ណឬវិញ្ញាបនប័ត្រមួយចំនួនដូចខាងក្រោមសម្រាប់ដំណើរការ៖

– វិញ្ញាបនប័ត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម

– ប្រកាសបង្កើតរោងចក្រធុនតូច មធ្យម និងសិប្បកម្ម

– វិញ្ញាបនប័ត្រដំណើការរោងចក្រធុនតូច មធ្យម និងសិប្បកម្ម

– អាជ្ញាប័ណ្ណចុះបញ្ជីផលិតផល ប្រើសញ្ញាស្តង់ដារកម្ពុជា (ច ប ផ)

– ការចុះបញ្ជីពន្ធដារ ពន្ធប៉ាតង់ អាករលើតម្លៃបន្ថែម និងពន្ធប្រថាប់ត្រា

– លិខិតអនុញ្ញាត(បើកទីតាំងអាជីវកម្ម)

– ចុះបញ្ជិការប្រកាសបើកសហគ្រាស សៀវភៅបញ្ជីប្រចាំគ្រឹះស្ថាន សៀវភៅបើកប្រាក់ ចុះទិដ្ឋាកាបទបញ្ជាផ្ទៃក្នុងក្នុងកំឡុងពេល៣០ថ្ងៃ។

– វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជសញ្ញា (តាមការស្ម័គ្រចិត្ត)

– ពន្ធលើស្លាកយីហោ

– លិខិតអនុញ្ញាតស្លាកយីហោ

គ្រប់អាជីវកម្មផលិតកិនស្រូវ ម្សៅ ដំឡួង កាហ្វេ តែ និងមីដែលដំណើការក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានប្រកាសបង្កើតរោងចក្រធុនតូច មធ្យម និងសិប្បកម្ម វិញ្ញាបនប័ត្រដំណើការរោងចក្រធុនតូច មធ្យម និងសិប្បកម្ម  និងអាជ្ញាបណ្ណ ឬវិញ្ញាបនប័ត្រជាប់ទាក់ទងមួយចំនួនទៀត។ លោកអ្នកអាចធ្វើការស្នើសុំអាជ្ញាបណ្ណឬវិញ្ញាបនប័ត្រទាំងនោះនៅ៖

– ចំពោះប្រកាសបង្កើតរោងចក្រធុនតូច មធ្យម និងសិប្បកម្ម និងវិញ្ញាបនប័ត្រដំណើការរោងចក្រធុនតូច មធ្យម និងសិប្បកម្ម លោកអ្នក អាចស្នើសុំបាននៅ អគ្គនាយកដ្ឋានសហគ្រាសធុនតូច មធ្យម ឬការិយាល័យច្រកចេញចូលតែមួយនៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម

– ចំពោះវិញ្ញាបនប័ត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម លោក អ្នកអាចធ្វើការសុំចុះវិញ្ញាបនប័ត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម តាមរយៈប្រព័ន្ធស្វ័យប្រវត្តកម្មសម្រាប់ចុះបញ្ជីពាណិជ្ជកម្ម www.businessregistration.moc.gov.kh ឬលោក អ្នកអាចអញ្ជើញទៅកាន់ នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម ឬមន្ទីរពាណិជ្ជកម្មខេត្តក្រុង ដើម្បីជូយ និងផ្តល់ជាព័ត៌មានសម្រាប់ការចុះបញ្ជីពាណិជ្ជកម្មរបស់លោក អ្នក។

– ចំពោះអាជ្ញាប័ណ្ណចុះបញ្ជីផលិតផល ប្រើសញ្ញាស្តង់ដារកម្ពុជា (ច ប ផ) លោកអ្នក អាចស្នើសុំបាននៅវិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម

– ចំពោះការចុះបញ្ជីពន្ធដារ ពន្ធប៉ាតង់ អាករលើតម្លៃបន្ថែម និងពន្ធប្រថាប់ត្រា លោក អ្នកអាចធ្វើការសុំចុះបញ្ជី នៅអគ្គនាយកដ្ឋានពន្ធដារ(សាលាជាតិពន្ធដារ) ឬការិយាល័យពន្ធដារ ស្រុក ខណ្ឌ

– ចំពោះលិខិតអនុញ្ញាត(បើកទីតាំងអាជីវកម្ម) លោកអ្នកអាចអញ្ជើញទៅកាន់សាលារាជធានី ខេត្តក្រុងដែលអាជីវកម្មលោកអ្នកស្ថិតនៅ

– ចំពោះ ចុះបញ្ជិការប្រកាសបើកសហគ្រាស សៀវភៅបញ្ជីប្រចាំគ្រឹះស្ថាន សៀវភៅបើកប្រាក់ ចុះទិដ្ឋាកាបទបញ្ជាផ្ទៃក្នុង លោក អ្នកអាចអញ្ជើញទៅកាន់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ     ឬតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៍មាន(តាមរយៈប្រព័ន្ធonlineទទួលស្គាល់ដោយក្រសួងការងារ)។

– ចំពោះវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជសញ្ញា លោក អ្នកអាចអញ្ជើញទៅកាន់ នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម

– ចំពោះពន្ធលើស្លាកយីហោ លោក អ្នកអាចធ្វើការសុំចុះបញ្ជីបាន នៅអគ្គនាយកដ្ឋានពន្ធដារ  ឬការិយាល័យពន្ធដារ ស្រុក ខណ្ឌ

– ចំពោះលិខិតអនុញ្ញាតស្លាកយីហោ លោក អ្នកអាចអញ្ជើញទៅកាន់សាលារាជធានី ខេត្ត ក្រុង       ដែលអាជីវកម្មលោកអ្នកស្ថិតនៅ

លោកអ្នកតម្រូវឱ្យមានសំណុំឯកសារមួយចំនួនដូចខាងក្រោមសម្រាប់ដំណើរការស្នើសុំ៖

– ពាក្យសុំ ភ្ជាប់ជាមួយរូបថតទំហំ (៤X៦) មួយសន្លឹក

– ប្រកាសបង្កើតរោងចក្រធុនតូច មធ្យម និងសិប្បកម្ម

– ច្បាប់ចម្លងអត្តសញ្ញាណបណ្ណ ឫលិខិតឆ្លងដែន

– គំនូសបំព្រួញផលិតកម្ម

– រូបថតស្លាកយីហោ និងខ្សែសង្វាក់ផលិតកម្ម

– រូបថត (៤X៦) បីសន្លឹក

ឯកសារផ្សេងៗទៀត:

– វិញ្ញាបនប័ត្រវិភាគគុណភាពចេញដោយ វិទ្យាស្ថានស្តង់ដារកម្ពុជា

– ស្លាកសញ្ញាផលិតផល

– លិខិតវាយតម្លៃផលប៉ះពាល់បរិដ្ឋាន(ប្រសិនបើចាំបាច់)

វិញ្ញាបនប័ត្រដំណើការរោងចក្រធុនតូច មធ្យម  នេះផ្តល់អត្ថប្រយោជន៍ដូចខាងក្រោម៖

– អាជីវកម្មលោកអ្នកត្រូវគេទទួលស្គាល់ថាជានិតិបុគ្គលនិងទទួលបានការការពារដោយច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា

– ផ្តល់ទំនុកចិត្តដល់ដៃគូអាជីវកម្ម ដែលមានសារៈសំខាន់សម្រាប់ឧត្តមភាព និងកាលានុវត្តភាពក្នុងអាជីវកម្ម ព្រមទាំងជម្រុញឱ្យទទួលបានធនធានសម្រាប់អាជីវកម្ម ដូចជាហិរញ្ញប្បទានជាដើម

– លោកអ្នកទទួលបានការប្រឹក្សាពីមន្រ្តីជំនាញលើការចាប់ផ្តើមអាជីវកម្ម ដំណើរការអាជីវកម្ម និងការការពារអតិថិជន

កំឡុងពេលស្នើសុំវិញ្ញាបនប័ត្រ ដំណើការរោងចក្រធុនតូច មធ្យម និងសិប្បកម្ម លោកអ្នកត្រូវទទួលរងការត្រួតពិនិត្យ

(១) ការត្រួតពិនិត្យគុណភាពផលិតផល ដោយក្រសួងឧស្សាហកម្ម និងសិប្បកម្ម

(២)ត្រួតពិនិត្យទីតាំងដោយសាលារាជធានី ខេត្តក្រុង។

នៅពេលដែលលោកអ្នក ដំណើការអាជីវកម្មផលិតកិនស្រូវ ម្សៅ ដំឡួង កាហ្វេ តែ និងមី លោកអ្នកត្រូវទទួលរងការត្រួតពិនិត្យ

(១)ការត្រួតពិនិត្យគុណភាពផលិតផល

(២) ការត្រួតពិនិត្យអនាម័យ ដោយក្រសួងសុខាភិបាល

(៣) ប្រព័ន្ធគ្រប់គ្រងអគ្គីភ័យ និងប្រព័ន្ធការពារ សន្តិសុខ សុវត្ថិភាពដោយក្រសួងមហាផ្ទៃ

(៤)អធិការកិច្ចការងារដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

(៥) ត្រួតពិនិត្យបរិដ្ឋាន ដោយក្រសួងបរិដ្ឋាន

(៦) ត្រួតពិនិត្យដោយអាជ្ញាធរមូលដ្ឋាន ដោយក្រសួងមហាផ្ទៃ។