ការវិភាគភាពខ្លាំង ភាពខ្សោយ ឳកាស និងកត្តាគំរាមកំហែង

ធ្វើការវិភាគអំពីភាពខ្លាំង ភាពទន់ខ្សោយ ឱកាស និងកត្តាគំរាមកំហែងរបស់ក្រុមហ៊ុនដើម្បីកំណត់រកឱកាស និងកែខៃឧបសគ្គនានាអោយសម្រេចបានដល់គោលដៅរបស់អ្នក។

ដើម្បីអោយអាជីវកម្មអ្នកឆ្ពោះទៅមុខ វាមានសារសំខាន់ណាស់ក្នុងការធ្វើឲ្យមានយុទ្ធសាស្ត្រច្បាស់លាស់នៅដៃ ប៉ុន្តែពេលខ្លះវាពិបាកនឹងដឹងថាតើត្រូវចាប់ផ្តើមពីកន្លែងណា។ ការធ្វើការវិភាគពីភាពខ្លាំង ភាពខ្សោយ ឳកាស និងកត្តា   គម្រាមកំហែងរបស់ក្រុមហ៊ុនអ្នក​ អាចជាឧបករណ៍ជំនួយដ៏សំខាន់ ដើម្បីអោយអាជីវកម្មរបស់អ្នកឋិតក្នុងលំអាន។ វាត្រូវបានគេហៅថាជាការវិភាគ SWOT មួយ។

ការវិភាគ SWOT មានលក្ខណៈសមញ្ញ ជាបច្ចេកទេសដែលមានតម្លៃនៅឡើយដែលត្រូវបានបង្កើតឡើង ដើម្បីជួយក្រុមហ៊ុនអោយពិនិត្យមើលលើបញ្ហាខាងក្នុង និងខាងក្រៅរបស់ពួកគេ កំណត់រកលទ្ធភាពនៃឳកាសនានា ឬបញ្ចៀសនូវឧបសគ្គដែលមានស្រាប់ ឆ្ពោះទៅរកការសម្រេចបាននូវគោលបំណងដ៏ជាក់លាក់មួយ។

 ភាពខ្លាំង និងខ្សោយសំដៅលើកត្តាខាងក្នុងរបស់ក្រុមហ៊ុនរបស់អ្នក (ទាំងរូបី និងអរូបី) ដែលឋិតនៅជុំវិញការគ្រប់គ្រងរបស់ក្រុមហ៊ុនអ្នក។

ឳកាស និងកត្តាគម្រាមកំហែង សំដៅលើបរិយាកាសជុំវិញនៃអាជីវកម្មរបស់អ្នក ហើយពួកវាឋិតនៅក្រៅការគ្រប់គ្រងនៃក្រុមហ៊ុនអ្នក។

ទាំងនេះគឺជាមូលហេតុដែលការវិភាគ SWOT ត្រូវបានប្រើជាញឹកញាប់លើការវិភាគកត្តាខាងក្នុង និងខាងក្រៅរបស់ក្រុមហ៊ុន។ ឳកាស និងកត្តាគម្រាមកំហែងអាចជារឿងរ៉ាវដែលកើតមាន នៅបច្ចុប្បន្ន ឬទៅអនាគត (ឧ. ច្បាប់បញ្ញត្តិថ្មីរំពឹងថានឹងត្រូវអនុម័ត)។ វាជាញឹកញាប់ហាក់ដូចជា មិនមែនអ្វីដែលអ្នកអាចធ្វើច្រើនដើម្បីការពារកត្តាខាងក្រៅទាំងនេះពីការនាំអោយអន្តរាយ ដល់អាជីវកម្មរបស់អ្នកទេ តែវាជាសកម្មភាពដែលគិតទុកមុន និងប្រមើលលើសក្តានុពលនៃកត្តាគំរាមកំហែងដែលអាចអោយអ្នកត្រៀមលក្ខណៈនឹងដោះស្រាយវានៅពេលវាកើតឡើង។

ការធ្វើវិភាគ SWOT របស់អ្នក អាចប្រើប្រាស់ពេលវេលាច្រើន។ អ្នកគួរតែយកចិត្តទុក ដាក់អោយបានល្អនៅផ្នែកទាំងបួននីមួយៗនៃការវិភាគ និងដាក់សំណួរតម្រូវការ និងមានភាពជាក់លាក់ ដើម្បីក្តាប់ឲ្យបានល្អនូវកន្លែងណាដែលអ្នកឈរក្នុងទំនាក់ទំនងទៅនឹងពួកគេ។

ជំហានខាងក្រោមគឺជាតម្រូវការក្នុងការអនុវត្តន៍វិភាគ SWOT:

 • ជំហានទី១៖ កំណត់រកតម្រូវការសម្រាប់វិភាគ SWOT
 • ជំហានទី២៖ បំពេញ SWOT
 • ជំហានទី៣៖ ការចាត់អាទិភាព យុទ្ធសាស្ត្រ និងសកម្មភាពអនុវត្ត

ជំហានទី១៖ កំណត់រកតម្រូវការសម្រាប់វិភាគ SWOT

ការវិភាគ SWOT ចាប់ផ្តើមពីការកំណត់រកនូវអ្វីដែលអ្នកចង់កំណត់រក និងវិភាគនូវគោលបំណងជាក់លាក់ និងគោលដៅដែលអ្នកចង់ឲ្យសម្រេចបាន។ តើអ្នកចង់វិភាគលើគម្រោងជាក់លាក់មួយ ឬពីក្រុមហ៊ុនអ្នកទាំងមូល?

 ជំហានទី២៖ ការបំពេញទម្រង់ SWOT

ជំហានទី២ គឺជាការបំពេញតារាង SWOT មួយ។ ជាការចាប់ផ្តើម គូសតារាងជារាងការេបួនផ្នែក ដែលអ្នកអាចស្រង់បញ្ចូលនូវភាពខ្លាំង ភាពខ្សោយ ឳកាស និងកត្តាគម្រាមកំហែង ដូចតារាងម៉ាទ្រិកខាងក្រោម៖

 1. a)     កំណត់រកភាពខ្លាំង

ចាប់ផ្តើមពិនិត្យមើលភាពខ្លាំងរបស់អ្នក ដោយសួរសំណួរពាក់ព័ន្ធមួយចំនួនដូចជាៈ

 • តើអ្វីខ្លះដែលអ្នកធ្វើបានប្រសើរជាងគូប្រជែងរបស់អ្នក?
 • តើធនធានអ្វីខ្លះគឺជាលទ្ធភាពចំពោះអ្នកដែលអាចអោយអ្នកនាំមុខដៃគូប្រជែងខ្លាំងជាងគេ? (ស្មារតីក្រុម បណ្តាញការងារពេញដោយឋាមពល ជំនាញ ការចូលទៅដល់នៃប្រព័ន្ធបច្ចេកវិទ្យាទំនើប ជាដើម។ល។)
 • តើអ្វីខ្លះដែលដៃគូប្រជែងរបស់អ្នកមើលឃើញពីភាពខ្លាំងរបស់អ្នក?
 • តើអ្វីខ្លះជាសំណើលក់ទំនិញឯកលក្ខណភាព?
 • តើមានទ្រព្យសម្បត្តិក្រុមហ៊ុនឯកលក្ខណភាពផ្សេងទៀត ដែលជាអត្ថប្រយោជន៍ដល់អ្នក? តើមានអ្វីខ្លះ?
 1. b)     កំណត់រកភាពខ្សោយ

ចាប់ផ្តើមពិនិត្យមើលភាពខ្សោយរបស់អ្នក ដោយសួរសំណួរពាក់ព័ន្ធមួយចំនួនដូចជាៈ

 • តើអ្វីខ្លះអ្នកបានប្រមើលឃើញថាជាឧបសគ្គចម្បងៗដែលទប់ស្កាត់អ្នកពីការសម្រេចបានដល់គោលបំណងរបស់អ្នក?
 • តើអ្វីខ្លះដែលអ្នកអាចធ្វើអោយប្រសើរឡើងដើម្បីបោះមួយជំហានទៅជិតដល់គោលដៅរបស់អ្នក?
 • តើអាជីវកម្មអ្នកមិនមានទីតាំងល្អមែនទេ?
 • តើអ្វីខ្លះដែលអ្នកដ៏ទៃមើលឃើញថាជាភាពខ្សោយរបស់អ្នក?
 • តើអ្វីខ្លះដែលធ្វើអោយប៉ះពាល់ដល់ការលក់របស់អ្នក?
 • តើនិយោជិករបស់អ្នកត្រូវការលើកទឹកចិត្តឬទេ ដើម្បីអោយការបំពេញការងារប្រសើរឡើង?
 1. c)     កំណត់រកឳកាស

ចាប់ផ្តើមពិនិត្យមើលឳកាសរបស់អ្នក ដោយសួរសំណួរពាក់ព័ន្ធមួយចំនួនដូចជាៈ

 • តើអ្នកដឹងអំពីការពង្រីកទីផ្សារណាមួយដែលអ្នកអាចប្រើជាផលប្រយោជន៍របស់អ្នក?
 • តើមានភាពជាក់លាក់នៃការផ្លាស់ប្តូរគោលនយោបាយរបស់រដ្ឋាភិបាលមួយចំនួន ដែលអាជីវកម្មរបស់អ្នកអាចទទួលបានអត្ថប្រយោជន៍ពីនេះ?
 • តើមានព្រឹត្តិការណ៍ក្នុងស្រុកណាខ្លះដែលឱកាសផ្សេងៗអាចបង្ហាញខ្លួន?
 • តើមានផ្នែកណាខ្លះដែលដៃគូ ប្រជែងរបស់អ្នកអាចរងគ្រោះខណៈដែលអ្នកអាចលូតលាស់បាន?
 • តើអ្នកប្រុងប្រយ័ត្ននឹងពេលវេលារបស់អ្នកនៅពេលមានឱកាសណាមួយបង្ហាញខ្លួន?
 1. d)     ការកំណត់រកកត្តាគម្រាមកំហែង

ចាប់ផ្តើមពិនិត្យមើលកត្តាគម្រាមកំហែងរបស់អ្នក ដោយសួរសំណួរពាក់ព័ន្ធមួយចំនួនដូចជាៈ

 • តើភាពខ្លាំងរបស់ដៃគូប្រកួតប្រជែងអ្នកអាចធ្វើឱ្យក្រុមហ៊ុនរបស់អ្នកប្រឈមមុខនឹងហានិភ័យយ៉ាងដូចម្តេច?
 • តើមាននិន្នាការបច្ចេកវិទ្យាឬការផ្លាស់ប្តូររបៀបរស់នៅដែលមានឥទ្ធិពលអវិជ្ជមានដល់ការលក់របស់អ្នកទេ?
 • តើភាពទន់ខ្សោយណាខ្លះរបស់អ្នកបង្ករការគំរាមកំហែងដល់ក្រុមហ៊ុនរបស់អ្នក?
 • តើមានអ្នកប្រកួតប្រជែងថ្មីបង្ហាញវត្តមាននៅក្នុងទីផ្សារឬទេ? តើពួកគេធ្វើអ្វីខុសគ្នាពីយើង?
 • តើរដូវកាលជាកង្វល់សម្រាប់អាជីវកម្មរបស់អ្នកដែរឬទេ?

សូមមានអារម្មណ៍ដោយសេរីក្នុងការសម្រួលតាមសំណួរដែលពួកគេបានអនុវត្តចំពោះស្ថានភាពអាជីវកម្មរបស់អ្នក។

ការវិភាគ SWOT នឹងមានលក្ខណៈកាន់តែទូលំទូលាយនៅពេលដែលមានមនុស្សកាន់ តែច្រើនពីក្រុមហ៊ុនរបស់អ្នកចូលរួម និងរួមចំណែកក្នុងដំណើរការនេះ។ ឧទាហរណ៍អ្នកអាចរៀបចំវគ្គបំផុសគំនិតក្នុងការបំពេញ SWOT ។

ជំហានទី៣ ការចាត់អាទិភាព យុទ្ធសាស្ត្រ និងសកម្មភាពអនុវត្ត

នៅពេលមួយដែលតារាងត្រូវបានបំពេញ ចាត់អាទិភាព​ថា ភាពខ្លាំង ភាពខ្សោយ ឳកាស និងកត្តាគម្រាមកំហែងណាមួយ ដែលសំខាន់សម្រាប់អាជីវកម្មរបស់អ្នក ហើយរកយុទ្ធសាស្ត្រដើម្បីដោះស្រាយពួកគេ ហើយដាក់វិធានការអនុវត្តលើផែនការរបស់អ្នក។

 • ភាពខ្លាំង៖ គិតអំពីអ្វីជាភាពខ្លាំងរបស់អ្នកដែលជួយឲ្យសម្រេចដល់គោលដៅរបស់អ្នក និងពីរបៀបដែលអ្នកអាចថែទាំ និងប្រើប្រាស់វាឲ្យមានប្រសិទ្ធិភាពខ្ពស់។ ជម្រុញភាពខ្លាំងដែលមានស្រាប់ដើម្បីទាញយកប្រយោជន៍ពីឱកាស និងកាត់បន្ថយប្រូបាប៊ីលីតេនៃការគំរាមកំហែង ។
 • ភាពខ្សោយ៖ កំណត់អាទិភាពថាភាពខ្សោយណាមួយដែលត្រូវដោះស្រាយ និងដោះស្រាយនៅពេលណា។ បន្ទាប់មក កំណត់ផែនការមួយសម្រាប់ដោះស្រាយ/លុបបំបាត់ ភាពខ្សោយទាំងនោះចេញ ដោយរួមទាំងចាត់ចែងធនធានតម្រូវការណាមួយ (ពេលវេលា មូលនិធិ មនុស្ស និងការបណ្តុះបណ្តាល)។
 • ឱកាស៖ សំរេចចិត្តអំពីវិធីទាញយកប្រយោជន៍ពីឱកាសដោយប្រើភាពខ្លាំងរបស់អ្នក។ ផ្តល់អាទិភាពដល់កាលានុវត្តភាពដែលអ្នកចង់បន្តមុន ហើយចាត់ចែងធនធានដែលត្រូវការ។
 • កាត្តាគំរាមកំហែង៖ ធ្វើផែនការលើរបៀបកាត់បន្ថយ គ្រប់គ្រង ឬបញ្ចៀសផលប៉ះពាល់នៃការគំរាមកំហែងដល់អាជីវកម្មរបស់អ្នក។

បង្កើនភាពខ្លាំង និងឱកាសរបស់អ្នក ហើយកាត់បន្ថយភាពទន់ខ្សោយ និងការគំរាមកំហែងដែលអង្គភាពរបស់អ្នកកំពុងប្រឈម នឹងធ្វើឱ្យអាជីវកម្មរបស់អ្នកកាន់តែមានការប្រកួតប្រជែង។ លើសពីនេះទៀតនៅពេលអ្នកបញ្ចប់ការវិភាគ SWOT របស់អ្នក អ្នកនឹងមានមូលដ្ឋានរឹងមាំសម្រាប់បង្កើតផែនការយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនអ្នក។